ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពីពេលដែលតារាចម្រៀង ទូច ស្រីល័ក្ខ និងស្វាមីបានលែងលះគ្នាដាច់ស្រេចអស់មួយរយៈធំ យើងក៏តែងតែឃើញតារាស្រីរូបនេះបង្ហាញការស្និតស្នាលជាមួយនិងគូ្របង្វឹកខ្លួន មើលទៅហាក់បីដូចជាមិនមែនទំនាក់ទំនងបែបមិត្តភាពធម្មតានោះទេ។

ជាក់ស្ដែងថ្មីៗនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនអស់ការសង្ស័យ នៅពេលឃើញអ្នកនាងបង្ហោះរូបភាពមួយសន្លឹកជាមួយនិងគ្រូបង្វឹកខ្លួនហើយក៏សរសេរ Caption យ៉ាងខ្លីបែបនេះថា «With my honey»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើប ព្រោះពេលនេះអ្នកនាងមានអ្នកស្អំបេះដូងហើយ បន្ទាប់ពីចែកផ្លូវគ្នាជាមួយស្វាមីនិងត្រូវខូចចិត្តអស់មួយរយៈពេលធំមក៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី