ល្បីល្បាញទៀត ! នាង Jihyo និង​លោក Kang Daniel ត្រូវបានគេបញ្ជាក់​ថា ពួកគេ​មានទំនាក់ទំនង​ស្នេហា

កូរ៉េខាងត្បូង ៖ គ្រាន់តែមួយថ្ងៃបន្ទាប់ពីរឿងរ៉ាវទំនាក់ទំនងស្នេហារវាង នាង Jihyo សមាជិកក្រុម TWICE និងលោក Kang Daniel ត្រូវបានបញ្ជាក់ថាស្រលាញ់គ្នាសោះ មកដល់ពេលនេះ មានដំណឹងពាក្យចចាមអារ៉ាមស្នេហាចំពោះសមាជិកក្រុម TWICE ម្នាក់ទៀតហើយ។

ក្នុងនោះដែរ ផ្អែកលើសារព័ត៌មានមួយមានឈ្មោះថា Market News បានរាយការណ៍ថា សមាជិកក្រុម TWICE នាង Momo មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក Heechul សមាជិកក្រុម​ Super Junior រយៈពេល២ឆ្នាំហើយ ចាប់តាំងពីពួកគេបានចូលរួមកម្មវិធីមួយជាមួយគ្នា។

ប្រភពបន្តបានឲ្យដឹងទៀតថា សមាជិកក្រុម​TWICE ទាំងអស់សុទ្ធសឹងតែដឹងអំពីរឿងនេះ ព្រោះពួកគេជាមនុស្សជិតស្និទ្ធបំផុតជាមួយ Momo។

ក៏ប៉ុន្តែ ទន្ទឹមនឹងបញ្ហានេះ ស្រាប់តែផលិតកម្ម SM បានចេញសេចក្តីប្រកាសបែបនេះថា ពួកគេនឹងស៊ើបអំពីរឿងនេះ។ ចំណែកឯផលិតកម្ម JYP វិញ ពួកគេបានចេញមុខច្រានចោលទាំងស្រុងចំពោះពាក្យចចាមអារ៉ាមនេះភ្លាមៗថា រឿងនេះគឺមិនពិតនោះទេ៕