តួឯកស្រីនាង Mint ប្រថុយលេងរឿងភាគថ្មីស៊ិចស៊ីមានឆាកស្នេហាច្រើន សង្សារប្រច័ណ្ឌអត់?

មួយរឿងនេះស៊ិចស៊ីកប់តែម្ដងហើយ​! តួឯកស្រីវ័យក្មេងនាង Mint Chalida មានរឿងភាគថ្មីឲទស្សនាទៀតហើយ ថែមរឿងភាគថ្មីនេះ មានឈុតឆាកស្នេហាច្រើនដែលនេះជាលើកដំបូងហើយដែលនាងហ៊ានថតបែបនេះ ដល់ថតចឹងទៅសង្សាររូបពិតមានប្រច័ណ្ឌអត់?

រឿងដែលនាងបានថតមានឈុតឆាកស្នេហាច្រើនមួយនេះមានចំណងជើងថា ซ่านเสน่หา (Saan Sneha)ទាំងការស្លៀកពាក់និងឈុតឆាកសម្ដែងពិតជាខុសប្លែកពីរឿងភាគមុនៗដែលនាងធ្លាប់សម្ដែង។ តួឯកស្រីនាង Mint បានឲដឹងផងដែរថារូបនាងចង់សាកមើលស្នាដៃខ្លួនឯងជាមួយរឿងភាគថ្មីនេះតើនាងអាចសម្ដែងបានល្អដែរឬទេជាមួយតួអង្គបែបនេះក្នុងជីវិតជាអ្នកសម្ដែង នេះជាការប្រថុយនិងជាការអភិវឌ្ឍស្នាដៃសម្ដែងរបស់នាងផងដែរ។ ដល់សួរថាលេងអញ្ចឹងសង្សារអ្នកជំនួញអត់ប្រច័ណ្ឌទេឬអី តួឯកស្រីនាង Mint ក៏បានឆ្លើយផងដែរថា ការពិតទៅនាងមិនទាន់បានសួរ Pupa នៅឡើយនោះទេ តែមិត្តសម្លាញ់របស់នាងគឺ Mai Davika វាទៅលួចសួរឲហើយ លោកក៏បានឆ្លើយថាអត់ប្រច័ណ្ឌអីទេនេះជាការសម្ដែង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ