Dearna យូរទៅកាន់តែខ្លាំងដៃទៅថតរូបគូរជាមួយ Lisa គ្រាន់តែរូបមួយសន្លឹកនេះសោះហ្វេនៗស្រែកពេញបណ្ដាញសង្គម! មានរូបភាព

ជាគូដែលស្និតស្នាលគ្នាមកជាច្រើនឆ្នាំហើយ សម្រាប់តារាសម្ដែងស្រីមុខស្រទន់យ៉ាង Deerna Flipo បងស្រីរូបស្អាតរបស់ Lisa BLACKPINK ព្រោះរាល់លើកដែល Lisa ត្រលប់មកប្រទេសថៃទាំងគូរតែងតែណាត់ជួបគ្នាស្ទើរតែគ្រប់ពេល

យ៉ាងជាក់ស្ដែងដែល Deerna បង្ហោះរូបភាពគូរជាមួយនិង Lisa ក្នុង IG ផ្ទាល់ខ្លួន់ឈ្មោះ  @dianaflipo  ជាច្រើនសន្លឹក គឺជារូបភាពដើរលេងថ្មីៗនេះអ្នកទាំងពីរទៅដើរលេងនៅសមុទ្រជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ជារូបភាពដែលធ្វើអោយហ្វេនៗឃើញហើយត្រូវតែអោយមេដៃ ត្រូវតែអោយបេះដូងដល់កញ្ញាទាំងពីរ ស្អាតហើយនៅមានស៊ិចស៊ីទៀត រូបរបស់ Deerna ដែលពាក់តែអាវក្នុងតូចបង្ហាញស្បែកសខ្ចីម៉ត់រលោងៗ ចំណែកឯងខាង​ Lisa អោយលេខមួយតែម្ដង ព្រោះឈុតស៊ឺរ៉ូពណ៌ខ្មៅក្រៅដែលនាងយកមករុំខ្លួនលើប៊ីគីនីពណ៌ខ្មៅពេលនេះលក់អស់ហើយ សមនិងជាម្ចាស់ក្សត្រីនៃ  sold out ពិតមែន

ព្រោះបីជាឃើញត្រឹមតែផ្នែកខាងក្រោយរបស់កញ្ញាទាំងពីរ តែអាចនិយាយបានថាឃើញត្រឹមខ្នងក៏អេមណាស់ទៅហើយ ស៊ិចស៊ីតិចៗ តែអង្រួនបេះដូងខ្លាំងណាស់ នេះបើបែរមុខមកតើទៅជាយ៉ាងណាវិញ

អត្ថបទដោយ : នីត្តា