Wow! ហេតុតែឈាមជ័យសិល្បៈ កូនស្រី Por បញ្ចេញក្បាច់រាំលើកនេះសាហាវខ្លាំងណាស់!

ពិតណាស់ទោះបីជាពេលនេះអតីតតារាសម្ដែងថៃលោក Por ទទួលមរណៈភាពអស់រយៈពេលជាច្រើនឆ្នាំទៅក៏ដោយ ក៏មហាជនជាច្រើននៅតែចងចាំលោក អ្វីដែលពិសេសនោះគឺកូនស្រីរបស់លោកឈ្មោះ Mali ដែលបច្ចុប្បន្ននេះ កំពុងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ តាមរយៈសមត្ថភាពសិល្បៈរបស់ប្អូនស្រីនេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ​ Mali បានបង្ហាញវត្តមាននៅលើឆាកប្រគុំតន្រ្តីដ៏ធំមួយ ដោយបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត បញ្ចេញក្បាច់រាំតាមបទចម្រៀងរបស់ក្រុមតារា K-pop ដ៏ល្បី Blackpink ធ្វើឲ្យអ្នកទស្សនាបានឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដង។

ក្នុងនោះផងដែរ តាមរយៈការបញ្ចេញក្បាច់រាំលើកនេះ ទស្សនិកជននៅទីនោះ បាននាំគ្នាផ្ដិតយករូបភាពរបស់ Mali បង្ហោះក្នុងបណ្ដាញសង្គម ហើយក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី