មានអ្នកចូលរួមអបអរសាទជិត ២លាននាក់ !! Winmetawin ទីបំផុតបានរៀនចប់នឹងគេហើយ តារាប្រុសផុសអញ្ជើញហ្វែនៗអោយមកចូលរួមកម្មវិធីរបស់គាត់!

នៅក្មេងខ្លាំងមិននឹងស្មានថាតារាប្រុសកំពុងទទួលប្រជាប្រិយភាពខ្លាំងបំផុតនាពេលនេះ winmetawin បានសិក្សាថ្នាក់មហាវិទ្យាល័យចប់ហើយកំពុងត្រៀមខ្លួនទទួលសញ្ញាប័ត្រយ៉ាងមានមោទនភាព។ ចុងក្រោយមានមនុស្សច្រើនមិនស្ទើរតែដែលបានត្រៀមខ្លួន និងកាដូសម្តែងក្តីរីករាយនៅថ្ងៃទទួលសញ្ញាប័ត្ររបស់តារាប្រុស។

ល្ងាចម្សិលមិញនេះតារាប្រុសរបស់យើងបានផុសរូបពីសន្លឺកក្នុងឈុតសម្លៀកបំពាក់ទទួលសញ្ញាបត្រអមជាមួយ Caption សសេរថា “Finally graduated! 🎓On 27th May” ដែលមានអត្ថន័យថាគាត់បានរៀនចប់ហើយ គ្រប់គ្នាអាចមកសម្តែងក្តីរីករាយជាមួយគាត់បាននៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រើពេលមិនដល់ មួយថ្ងៃផងផុសរបស់ winmetawin មានអ្នកចូលមក like, comment, ដល់ទៅជិតពីរលាននាក់។ អាចនិយាយបានថាអាយដលវ័យក្មេងរូបនេះសម្បួរមន្តស្នេហ៍ណាស់ មិនថាធ្វើអ្វីទេគាត់តែងតែមានអ្នកគាំទ្រនៅក្បែរចាំគាំទ្រ និងជួយជ្រុំជ្រែងគាត់ជារៀងរហូត។ តោះយើងរងចាំតាមដានមើល surprise ដែលហ្វែនៗត្រៀមរៀបចំអោយ winmetawin ក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់គាត់។

អត្ថបទដោយ សា