ខំបារម្មណ៍ស្មានតែ vjwoonsen ត្រូវឯកា ដឹងអីផ្អែមល្ហែងជាមិត្តរួមដំណើរកំសាន្តទៅទៀត!! នាងនាំមិត្តប្រុសទៅតាមខ្លួនជានិច្ចទៅណាមកណាត្រូវទៅជាមួយមិត្តប្រុស!!
បន្ទាប់ពីធ្វើដំណើរកំសាន្តទៅកាន់ទ្វីបអឺរ៉ុបក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីថៃ ថ្មីៗនេះតារាស្រីល្បី vjwoonsen និងមិត្តភក្តិស្និតស្នាលបំផុតអ្នកនាង yoghurt_nattasha បាននាំគ្នាទៅបង្ហាញដងខ្លួនស៊ិចស៊ីនៅឆ្នេរសមុទ្រនៅខេត្តភូកេត។ ដែលពិសេសបំផុតនោះគឺតារាស្រីទាំងពីរបាននាំស្វាមីនិងមិត្តប្រុសរបស់ខ្លួនទៅបណ្តាលអោយមានរូបរួមក្រុម ៤ នាក់លេចធ្លាយនៅក្នុងបណ្តាញសង្គម។
កញ្ញា vjwoonsen ច្បាស់លាស់និងស្នេហាលើកនេះរបស់នាងណាស់ បើមិនដូចច្នោះទេនាងមិនព្រមអោយរូបគូបែកធ្លាយបែននេះនោះឡើយ។ ហ្វែនៗឃើញហើយសប្បាយចិត្តថែមមួយកម្រិតទៀត ពួកគេនាំគ្នាលួចសង្ឃឹមថានឹងបានស្តាប់ដំណឹងល្អរបស់តារាស្រីមេមាយក្តៅស្រួយរបស់ពួកគេក្នុងពេលឆាប់ៗ។
ស្វីតរ៉ូមែនទិកជាមួយគ្នាបានគ្រប់ពេលវេលាបែបនេះតើមិត្តប្រុសរបស់នាងមានអារម្មណ៍យ៉ាងណា? អាចនឹងមានកាលុតជង្គង់សុំរៀបការទេ? តោះរងចាំទស្សនា និងស្តាប់បទសម្ភាសន៍របស់តារាស្រីដែលបាននិយាយអំពីទំនាក់ទំនងស្នេហាគ្រាថ្មីរបស់នាងទាំងអស់គ្នា។
អត្ថបទដោយ សា




