លាក់ទុកច្រើនឆ្នាំហើយទីបំផុត naphat_nine បង្ហោះវីដេអូផ្ទះថ្មីរបស់ខ្លួនអោយហ្វែនៗបានទស្សនា!! WOW WOW…ធ្លោយមាត់ហៅឈ្មោះបៃហ្វឺនក្នុងគម្រោងសង់ផ្ទះទៀត!
ហ្វែនៗរបស់តួឯកប្រុសមកថ្មីតែល្បីល្បាញមិនចាញ់រាមច្បង naphat_nine ទទួលបានពត៌មានជាយូយាណាស់មកហើយថាបច្ចុប្បន្ននេះតារាប្រុសក្នុងដួងចិត្តរបស់ពួកគេកំពុងតាំងចិត្តតាំងកាយកសាងផ្ទះក្នុងក្តីស្រម៉ៃដោយប្រើថវិកាដែលបានពីកំលាំងញើសឈាម និងការខិតខំប្រឹងប្រែងធ្វើការងារសិល្ប:របស់គាត់។ ចុងក្រោយ Nine បានបង្ហោះវីដេអូណែនាំផ្ទះជាលើកដំបូងនៅក្នុង Youtube របស់គាត់។
ដោយតារាប្រុសបានយកវីដេអូខ្លីមកចែកចាយអោយហ្វែនៗក្នុងបណ្តាញអ៊ិនស្តាក្រាមបានដឹង ហើយបានសសេរ Caption អោយផុសមួយនោះថា “មកដល់ហើយ 💚🏡 Home Tour Vol.1 #ផ្ទះរបស់ម៉ែណាយ ផ្ទះស្តាយ៍បែប Bareshell” អ្នកចាប់អាម្មណ៍ទស្សនាអាចចូលមើលក្នុងកម្មវិធីបាន Youtube Channel: Naphat Siangsomboon ….. (Subtitle Avalible👍🏻)។
នៅក្នុងវីដេអូគាត់បានដើរនាំគ្រប់គ្នាអោយទៅមើលគ្រប់ជ្រុង គ្រប់បន្ទប់ និងគ្រប់ផ្នែករបស់ផ្ទះដែលគាត់លង់ស្រលញ់បំផុត លើសពីនេះទៅទៀត Nine បានធ្វើអោយហ្វែនៗនៅក្នុងកម្មវិធី youtube រំភើបព្រោះគាត់តែងតែនឹកដល់តារាស្រី Baifernbah ជានិច្ចដោយនៅក្នុងវីដេអូនគាត់បាននិយាយថា “ត្រង់នេះមានទម្រង់និងម៉ូតដូចផ្ទះរបស់ បៃហ្វឺន។
និយាយរួមមកផ្ទះថ្មីរបស់អាយដលធំខ្លាំងធំដល់ថ្នាក់ធំជ្រុលបើគាត់នៅតែពីនាក់ម្តាយកូន ហើយតារាស្រី បៃហ្វឺន តែងតែនៅក្នុងចិត្តរបស់ លោកណាយជានិច្ចមិនថានៅទីណា ធ្វើអ្វីនោះទេខាងប្រុសតែងតែលើកយកឈ្មោះតារាស្រីមកនិយាយជានិច្ច។
អត្ថបទដោយ សា






