ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែង Jooy Warattaya បានក្លាយជាអ្នកដឹកនាំរឿង និងជាផលិតករដ៏ឆ្នើមម្នាក់ ក្រោយពេលនាងរៀបការមានស្វាមី ហើយស្នាដៃនាងក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងថ្មីៗនេះ គេបានទម្លាយព័ត៌មាងយ៉ាងភ្ញាក់ផ្អើលមួយគឺ រឿងដែលតារាស្រីរូបនេះនិពន្ធ និងដឹកនាំសម្ដែងមានចំណងជើងថា «จังหวะหัวใจนายสะอาด» មានអត្ថន័យជាភាសាខ្មែរថា «ចង់ឮស្នូរបេះដូង» កំពុងតែទទួលបានលំដាប់ថ្នាក់លេខ ១ នៅក្នុង «Netflix» ធ្វើឲ្យនាងរំភើបចិត្តឡើងស្រក់ទឹកភ្នែកនៅមុខក្រុមការងារជាច្រើនតែម្ដង។
មិនត្រឹមតែប៉ុនណោះ រឿងមួយនេះក៏កំពុងតែទទួលបានការគាំទ្រខ្លាំង នៅប្រទេសចិន ដែលមានអ្នកទស្សនារហូតទៅដល់ ១៣០ លាននាក់ឯណោះ។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើប និងសង្ឃឹមថានៅពេលខាងមុខ គ្រប់រឿងជាច្រើនដែលតារាស្រីរូបនេះផលិតនឹងទទួលបានការគាំទ្រខ្លាំងបែបនេះបន្ដទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី