Yaya Urassaya កាត់សក់ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំ មិត្តប្រុសNadech សរសើរមិនដាច់ពីមាត់!

ថ្មីៗនេះ Yaya Urassaya បានចូលរួមពិធីសម្ពោធរឿងភាគថ្មីរឿង “Love at First Night” ។ អ្នកសារព័ត៌មានរបស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣ បានសួរនាងអំពីការកាត់សក់ជាលើកដំបូង បន្ទាប់ពីធ្វើការក្នុងវិស័យនេះអស់រយៈពេល ១០ ឆ្នាំ។ កំពូល​តារា​សម្ដែង​បើក​ចំហ​ថា​ខ្លួន​ពិត​ជា​ចង់​កាត់សក់​យូរ​មក​ហើយប៉ុន្តែ​នាង​ត្រូវ​រង់​ចាំ​ឱ្យ​រឿង “Lai Kinaree” ថត​ចប់​សិន។

បន្ទាប់ពីរឿងនេះបានបញ្ចប់ការថតរឿង នាងសុំឱ្យផលិតករ Art Palangtham រឿង ” Love at First Night” ដើម្បីកាត់សក់។ បន្ទាប់ពីផលិតករ Art យល់ព្រម នាងក៏ទៅហាងកាត់សក់ភ្លាមៗ ។ មុនពេលកាត់សក់នាងមានសក់វែងណាស់ ពេលនេះនាងមានសក់ខ្លី ហើយថែមទាំងកាត់សក់មុខទៀតផង ។ Yaya Urassaya និយាយថា Nadech Kugimiya ចូលចិត្តម៉ូដសក់ថ្មីរបស់នាងផងដែរ។

Eriya