Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេចាត់ទុកជាមិត្តស្រីក្នុងក្ដីស្រមៃរបស់មនុស្សរាប់លាននាក់!

Jisoo សមាជិកក្រុម BLACKPINK តែត្រូវបានគេទទួលស្គាល់ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតខ្លាំងក្នុងចំណោមតារាKPOP ស្រីទាំងអស់។ ប៉ុន្តែរូបភាព Instagram ចុងក្រោយរបស់នាងបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតភ្ញាក់ផ្អើលជាងពេលណាទាំងអស់!

នៅលើសហគមន៍អនឡាញ Nate Pann ហ្វេនបានបង្ហោះរូបភាព Instagram ថ្មីៗមួយចំនួនរបស់ Jisoo ដែលគេសរសើរថាជា Legendary Girlfriend (មិត្តស្រីក្នុងក្ដីស្រមៃ) ដោយ Jisoo បញ្ចេញពន្លឺនៅក្នុងរូបថត។

ជឿថារូបថតទាំងនេះត្រូវបានថតអំឡុងពេលធ្វើដំណើរទៅកាន់កោះ Jeju ដោយផ្អែកលើរូបថត។ អ្នកនិយមលេងអ៊ីនធឺណែតបានភ្ញាក់ផ្អើលយ៉ាងខ្លាំងអំពីសម្រស់របស់ Jisoo បន្ទាប់គេបានផ្សព្វផ្សាយរូបភាពរបស់ Jisoo នៅលើ Nate Pann ។
Eriya