តួឯកស្រីនាង Esther ស្រលាញ់គ្នាជាមួយ Ken ជីវិតHappy ទាស់តែKen ឆាប់មួរម៉ៅនៅពេល….

តារាសម្ដែងស្រីល្បីឈ្មោះក្នុងរឿងភាគសម័យថ្មីខ្ជូតៗនាង Esther Supreeleela ថ្មីៗនេះបាននិយាយក្នុងកិច្ចសម្ភាសន៍ពីជីវិតស្នេហារបស់នាងបច្ចុប្បន្ននេះជាមួយនឹងតួឯកប្រុសលោក Ken Phupoom គ្រប់យ៉ាងគឺល្អប្រសើរ Happy ខ្លាំងណាស់ តែនៅមានចំណុចមួយដែលរបស់លោក Ken ដែលធ្វើឲនាងស្រលាញ់គ្នាយូរទៅទើបដឹងនិងកំពុងជួយកែប្រែគ្នាហើយ។

ដោយគូស្នេហ៍របស់តារាស្រីនាង Esther ក៏គឺតារាប្រុសលោក Ken ចំណងស្នេហារបស់អ្នកទាំងពីរបានបង្ហាញជាសាធារណះឲមិត្តអ្នកគាំទ្រដឹងជាយូរមកហើយ ថែមឪពុកម្ដាយទាំងសងខាងក៏មិនជំទាស់ពីរគ្រួសារ Happy ជាមួយគ្នាណាស់។ តែយូរទៅនាងក៏ដឹងពីរចំណុចមិនល្អមួយរបស់Kenផងដែរ  គឺឲតែពេលដែលឃ្លានឬដល់ម៉ោងមិនទាន់បានហូបអីលោកតែងតែមានអារម្មណ៍មិនល្អមួរម៉ៅច្រើន។ អ្នកគ្រប់គ្នាជុំវិញលោកសុទ្ធតែដឹងរឿងនេះ ដូចនេះពេលដែលឃើញលោកអារម្មណ៍មិនល្អ នាងដឹងថាលោកពិតជាមិនទាន់បានហូបអីនិងប្រញាប់រកអីឲហូបសិនចាំនិយាយគ្នាក្រោយ​។ រឿងនេះនាងធ្លាប់បាននិយាយជាមួយ Ken ហើយឲកែប្រែទម្លាប់នេះ ព្រោះអាចប៉ះពាល់ដល់អ្នកជុំវិញខ្លួន តែយ៉ាងណាក៏ដោយចំណងស្នេហារបស់អ្នកទាំងពីរពេលនេះល្អប្រសើរនិងយល់ចិត្តគ្នាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ