អីយ៉ា! ទីបំផុតតារាថៃ Mew Nittha ប្រកាលពីពេលវេលាចូលរោងរបស់នាងហើយ!

ពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រីកញ្ញា Mew Nittha ត្រូវមិត្តប្រុសលត់ជង្គង់សុំនាងរៀបការមក គេសង្កេតឃើញថាជីវិតស្នេហ៍របស់នាងកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ។

យ៉ាងណាមិញក្រោយពេលដែលថ្ងៃពិសេសនោះកើតឡើង Mew និងមិត្តប្រុសព្រមទាំងគ្រួសារទាំងសងខាង កាន់តែមមារញឹក ព្រោះតែត្រូវរៀបចំពីគម្រោងរៀបការរបស់គូស្នេហ៍មួយគូនេះ។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងស្រាប់តែកាលពីថ្មីៗនេះ Mew បានផ្ដល់បទសម្ភាសន៍ជាមួយនិងអ្នកកាសែតថា នាងនិងគូស្នេហ៍គ្រោងនឹងចូលរោងការនៅខែមករា​ ដើមឆ្នាំ២០២០ ខាងមុខនេះហើយ គ្រាន់តែមិនទាន់កំណត់ថ្ងៃច្បាស់តែប៉ុនណោះ។

ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាអបអរសាទរ ទីបំផុតតារាស្រីរូបនេះ ជិតសម្រេចបំណងដល់ថ្ងៃចូលរោងការរបស់ខ្លួនហើយ៕

អត្ថបទដោយ៖សុីវលី