រូបមន្តសំខាន់ដើម្បីជីវិតស្រស់បំព្រង!! តារាស្រី Jeannie ដកដង្ហើមធំៗ ធ្វើមុខបារម្មណ៌ខ្លាំងពេលគេយករបស់ប្លែកអោយញ៉ាំ!!

តារាស្រី Jeannie ម្តាយកូនមួយបានផ្លាស់ប្តូររបៀបរស់នៅរបស់ខ្លួនទាំងស្រុងបន្ទាប់ពីបានរៀបកាជាលើកទីពីរហើយមានកូនស្រីដ៏គួរអោយស្រលាញ់ម្នាក់។ នាងថែរក្សាសុខភាព សម្រស់ ហើយសុវត្ថិភាពរបស់ខ្លួនខ្លាំងជាងមុន ដោយការជ្រើសរើសអាហារបរិភោគ និងការធ្វើលំហាត់ប្រាណ ។

បន្ទាប់ពីកូនស្រីធំធាត់ជាងមិនតារាស្រីបានត្រឡប់ទៅធ្វើការងារសិល្ប:ជាតារាសម្តែងវិញ ធ្វើអោយពេលខ្លះនាងជ្រើសរើសតាមដែលខ្លួនចង់បានមិនបានដូចចិត្តនោះទេ។ មានថ្ងៃមួយនាងភ្ញាក់ផ្អើល ធ្វើមុខភ័យស្លឺខ្លាំងនៅពេលមិត្តរួមការងារដួសសាច់ក្រកបែបថៃដើមអោយនាងសាកល្បងញ៉ាំ។

តារាស្រីមិនចង់ទេប៉ុន្តែអាការ:ភ័យព្រួយបារម្មណ៌របស់នាងបានចេញមកក្រៅដោយខ្លួនឯង រហូតមិត្តភក្តិគ្រប់គ្នាអស់សំណើច។ នាងញ៉ាំព្រោះគេខំដួសអោយ ហើយពេលមុនញ៉ាំ Jeannie បានសួរថាអានេះហាត់ប្រាណយកចេញវិញបានទេ? អាចនិយាយបានថា តារាស្រីរបស់យើងស្រលាញ់ខ្លួនឯងខ្លាំងណាស់ 100/100 តែម្តង គ្រប់វិនាទីត្រូវរស់នៅដោយសុវត្តិភាព និង សុខភាពល្អ។

អត្ថបទដោយ សា