អបអរសាទរ! បេក្ខភាព X Factor លៀង ចាន់ឡា មានអ្នកចិត្តធម៍កែសម្ផស្សឲ្យ ពេលនេះប្លែកខ្លាំងណាស់!(មានរូបភាព)

កាលពីពេលថ្មីៗនេះ មានបេក្ខភាព កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia ម្នាក់ឈ្មោះថា លៀង​ ចាន់ឡា ត្រូវបានមហាជនជាច្រើន សរសើរពីសមត្ថភាពច្រៀងរបស់នាង ហើយក្នុងនោះក៏មានមហាជនមួយចំនួនបានរើសអើងពីរូបសម្រស់របស់នាង ជាហេតុធ្វើឲ្យសប្បុរសជនជាច្រើន អាណិតនាង និងបានអំពាវនាវជួយនាងជាច្រើនថែមទៀតផង។

ក្នុងនោះផងដែរ ស្រាប់តែមានបងស្រីចិត្តធម៍ម្នាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Ly Teang ត្រូវបានគេស្គាល់កគាត់ថាជា ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានប្រកាសស្វែករកប្អូនស្រី ចាន់ឡា ដើម្បីជួយកែសម្ផស្សជូនប្អូន ដោយមិនគិតថ្លៃ ធ្វើឲ្យមហាជនជាច្រើននាំគ្នាចែករំលែកដំណឹងនេះពេញបណ្ដាញសង្គម។

ជាក់ស្ដែងស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ ក៏បានបែកធ្លាយរូបថតរបស់ ចាន់ឡា ជាច្រើនសន្លឹកដែលកំពុងតែ ធ្វើឲ្យកែសម្ផស្ស ដោយបានចចាក់ Fillerច្រមុះឲ្យឡើងស្រួច និងថែមទាំងកែចង្កាឡើងប្លែកថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសម្ដែងអារម្មណ៍សប្បាយរីករាយ និងសរសើរទឹកចិត្ដដ៏ល្អរបស់បងស្រីម្ចាស់ហាងកែសម្ផស្ស ដែលបានជួយផ្លាស់ប្ដូររូបសម្រស់ប្អូនស្រី ចាន់ឡា ឲ្យកាន់តែស្រស់ស្អាតជាងមុន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី