រូបក៏សង្ហារច្រៀងក៏ពិរោះ! តួឯកប្រុសលោក Naphat បង្ហើរសម្លេងច្រៀងឲអ្នកគាំទ្រស្ដាប់លេង!!

ទឹកដមសម្លេងពិរោះទេ? តារាសម្ដែងប្រុសវ័យក្មេងរូបសង្ហារលោក Naphat Siangsomboon បង្ហើរសំនៀងច្រៀង Cover បទចម្រៀងមួយបទ ធ្វើឲអ្នកគាំទ្រដឹងថាតារាប្រុសដួងនេះមិនមែនមានត្រឹមសមត្ថភាពការសម្ដែងនោះទេ ច្រៀងក៏បានដែរតើ។

ដោយលោក Naphat ឆ្នាំនេះមានអាយុរ២៦ឆ្នាំ បានប្រឡូកក្នុងវិស័យការសម្ដែងក៏ច្រើនឆ្នាំដែរហើយគឺតាំងពីឆ្នាំ២០១៥មក ដៃគូដែលលេងជាមួយលោកហើយធ្វើឲអ្នកគាំទ្រសសើរថាសាកសមនោះក៏គឺតួឯកស្រីនាង Baifern Pimchanok។ ពេលនេះទាំងក៏បានលេងក្នុងរឿងភាគថ្មីកំពុងចាក់បញ្ចាំងជាមួយគ្នាទៀតហើយគឺរឿង Sroi Sabunnga ដោយមានបទចម្រៀងមួយបទក្នុងរឿងនេះដែលពិរោះធ្វើឲលោក Naphat ចង់ច្រៀង Cover តោះមកស្ដាប់សំនៀងរបស់លោកទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ