គូស្នេហ៍តារាថៃទាំងនេះ ត្រូវបានគេរាយការណ៍ថា បានបែកបាក់គ្នា បន្ទាប់ពីទាក់ទងគ្នាអស់ជាច្រើនឆ្នាំ។
Nong Thana និង Pearwah Nichaphat
ថ្មីៗនេះ តារាសម្តែង និងចម្រៀង Pearwah Nichaphat សារភាពថា នាង និង Nong Thana បានបែកគ្នា២ខែហើយ ដោយសារតែពួកគេមានរបៀបរស់នៅខុសគ្នា។ គូស្នេហ៍មួយគូនេះមានទំនាក់ទំនងស្នេហា២ឆ្នាំមុនបែកគ្នា ។
Max Nattapol បើកចំហថាលោកនិងតារាសម្តែងនាង Mook Worranit ពិតជាបានបែកគ្នាមែន។ តារាប្រុសសង្ហារូបនេះបន្តថាក្លាយជាបងប្អូននឹងគ្នា ពួកគេនៅតែនិយាយ និងទាក់ទងគ្នាទៅវិញទៅមក។តាមប្រភពព័ត៌មាន Max Nattapol និង Mook Worranit បានទាក់ទងគ្នាជិត២ឆ្នាំមកហើយ ។