ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងស្រី Margie Rasri និងស្វាមីនាង លោក Pok Patsarakorn Chirathivat ជាតារាចម្រៀងរ៉េបដ៏ល្បីម្នាក់ ហើយបច្ចុប្បន្ននេះអ្នកទាំងពីរកំពុងតែសាងគ្រួសារយ៉ាងមានសុភមង្គល និងពោលពេញដោយទ្រព្យសម្បត្តិជាច្រើនថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ Pok បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញលោកទិញកាដូជារថយន្តស៊េរីទំនើបម៉ាក Lamborghini Huracan EVO Spyder មួយគ្រឿងយ៉ាងថ្មីស្រឡាង ជូនភរិយាក្នុងថ្ងៃខួបកំណើតធ្វើឲ្យ Margie រំភើបចិត្តយ៉ាងខ្លាំងតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្តជូន Margie និងសរសើរស្វាមីនាងពិតជាមានលុយច្រើន ទិញសុទ្ធតែរថយន្តស៊េរីទំនើបបែបនេះជូនភរិយាក្នុងថ្ងៃកំណើត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី