ចាត់ទុកជាគូស្នេហ៍តារាដែលត្រូវបានគេចាប់អារម្មណ៍និងតាមដានពីស្ថានភាពទំនាក់ទំនងមកមួយរយ:ហើយដោយសាចុងក្រោយនេះទាំងកញ្ញា mook និងតារាប្រុសអតីតមិត្តប្រុស maxiiin_ នាំគ្នាស្ងាត់បាត់ដំណឹង មិនមានការជួបជុំឬទិដ្ឋភាពរ៉ូមែនទិកអ្វីចេញមកបង្ហាញអោយហ្វែនៗគ្រប់គ្នាបានឃើញសោះឡើយ។
ចុងក្រោយនៅក្នុងកម្មវិធីខួបកំណើតរបស់ហាសូម្នាក់ អ្នកយកពត៌មានថៃម្នាក់បានជួបលោក maxiiin_ ហើយបានសាកសួរដោយចម្លើយរបស់តារាប្រុសគឺពេលនេះពួកយើងទាំងពីរនាក់បានសម្រេចចិត្តធ្វើត្រឹមបងប្អូននឹងគ្នាវិញ យើងបាននិយាយគ្នារួចរាល់អស់ហើយគ្រប់យ៉ាងពិបាកទៅមុខណាស់ យើងហត់នឹងព្យាយាម ដូចច្នេះហើយទើបចុងបញ្ចប់ចេញលទ្ធផលដូចដែលអ្នកទាំងអស់គ្នាបានសង្ស័យ។
សួរថាមានទំនាស់នឹងគ្នាមែនទេ? គាត់ឆ្លើយថាទេគូរបស់ពួកយើងស្ទើរមិនដែលមានរឿងឈ្លោះឬអាក់អន់ស្រពន់ចិត្តនឹងគ្នាឡើយ mook ជានារីដែលមានការគិតជ្រៅជ្រះ គិតបានស៊ីជម្រៅដូចមនុស្សមានអាយុច្រើន ដូចច្នេះហើយពេលមានបញ្ញាយើងដោះស្រាយវាបានដោយការគ្រាន់តែបើកចិត្តនិយាយគ្នា។
សូមបញ្ជាក់ម្តងទៀតថាអ្នកទាំងពីរបានសម្រេចចិត្តបែកបាក់ ត្រឡប់មកនៅ Single ម្តងទៀតបានរយ:ពេលមួយខែជាងហើយប៉ុន្តែមិនចេញមុខបង្ហោះបង្ហាញព្រោះគិតថាវាគ្រាន់ជារឿងរបស់មនុស្សពីរនាក់តែប៉ុននោះ។
អត្ថបទដោយ សា







