Cherry14 លើកដៃសំពះលោកអច្ឆរិយៈដែលជួយអោយរឿងក្តីរបស់តែងម៉ូនៅមិនទាន់ចប់តាមដែលជនខិលខូចគ្រោងទុក!!

នៅមិនទាន់ទៅណាឆ្ងាយពីរឿងក្តីតារាស្រីតែងម៉ូធ្លាក់ពីលើទូកបាត់បង់ជីវិតនោះទេ។ ប្រជាជនថៃ និងក្រុមតារាដែលជាមិត្តស្និតស្នាលអស់សង្ឃឹមជាខ្លាំងក្រោយពេលក្រុមប៉ូលីសប្រកាសថាសូមបញ្ចប់រឿងក្តីត្រឹមភស្តុតាងដែលអ្នកនៅលើទូកបានប្រាប់។

ប៉ុន្តែរឿងក្តីនេះមិនបានចប់ដោយងាយៗនោះឡើយ ព្រោះចុងក្រោយនេះតុលាការខេត្តនុនថ:បូរីបានបដិសេធសំណើររបស់ប៉ូលីស ហើយបញ្ជារអោយគ្រប់គ្នាទៅសឺបជាច្រើនករណីបន្ថែមទៀត ដោយអះអាងថាគួរតែមានអ្វីច្រើនជាងនេះនៅពីក្រោយខ្នង។

After Footer (Active) - damrei Mr1 Zone2

បុគ្គលដែលអាចជាមូលហេតុជួយរឿងក្តីនេះអោយត្រឡប់មមវិញគឺជាលោកអច្ឆរិយ: គាត់បានព្យាយាមបង្ហាញភស្តុតាង ចំនុចគួរអោយសង្ស័យជាច្រើនទៅកាន់ស្ថាប័នយិត្តុធម៌។ បណ្តាលអោយពេលនេះមានមនុស្សច្រើនណាស់ដែលអរគុណចំពោះបេសកកម្មលើកនេះលើកនេះរបស់គាត់ ក្នុងនោះក៏មានតារាស្រី cherry 14 ផងដែលដោយនាងបានលើកដៃសំពះហើយប្រកាសអរគុណជាសាធារណៈនៅក្នុងកម្មវិធីសម្ភាស៍។

អត្ថបទដោយ សា