រឿងអីមិនច្រណែន! Nune និងស្វាមីបង្ហោះរូបភាពរៀបការ អបអរខួបអាពាហ៍ពិពាហ៍១២ឆ្នាំ យ៉ាងផ្អែមល្ហែម!(មានរូបភាព)
ជាការពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃល្បីឈ្មោះអ្នកនាង Nune Woranut និង លោក Todd Piti Bhirombhakdi រៀបការនិងគ្នាមក រយៈជាង១០ឆ្នាំមកហើយ ហើយចំណងស្នេហ៍អ្នកទាំងពីរក៏នៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែលពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែកកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅម្សិលមិញនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំរបស់អ្នកទាំងពីរ ក្នុងនោះយើងបានឃើញលោក Todd យកគម្រងរូបភាពកាលរៀបការមកបង្ហោះ ដោយរៀបនៅក្នុងស៊ុមយ៉ាងស្រស់ស្អាត និងសរសេរ Caption ថា «១២ឆ្នាំ»។

ចំណែកឯតារាស្រី Nune ជាភរិយាវិញ ក៏បានបង្ហោះរូបភាព ជាមួយនឹងស្វាមី ខណៈដែលអ្នកទាំងពីរធ្លាប់ថតជាមួយគ្នាមុនរៀបការ និងភ្ជាប់ជាមួយ Caption មួយឃ្លារយ៉ាងខ្លីដែរថា៖ «WP ១២ឆ្នាំ»។

លើសពីនេះទៅទៀតនៅថ្ងៃនោះ យើងក៏បានឃើញអ្នកទាំងពីរ កាត់នំខេកដ៏ធំអបអរថ្ងៃខួបអាពាហ៍ពិពាហ៍១២ឆ្នាំរបស់អ្នកទាំងពីរយ៉ាងសប្បាយរីករាយផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖


អត្ថបទដោយ៖ស៊ីវលី