សាងភាពភ្ញាក់ផ្អើលដល់ហ្វេនៗមិនស្ទើរទេ នៅពេលឃើញរូបភាពរបស់តារាសម្ដែងលំដាប់តួឯកយ៉ាង Yaya Urassaya ក្នុងស្ទាយស៊ីវិល័យ ទៅចូលរួមកម្មវិធីហ្វេសិនដើម្បីបង្ហាញម៉ូតរបស់ម៉ាកល្បីៗ Louis Vuitton Cruise 2023 Collection នៅ San Diego សហរដ្ឋអាមេរិក
ដោយកម្មវិធីនេះកញ្ញា Yaya បានអង្គុយនៅជួរមុខ មើលការបង្ហាញម៉ូតនេះពីកៅអីជួរមុខផ្តាច់មុខបំផុត។ ហើយក៏បានអង្គុយក្បែរ Phoebe Dinever តារាឯកស្រីល្បីឈ្មោះក្នុងរឿង Bridgerton ទៀតផង ហើយអ្នកទាំងពីរក៏បានបង្ហោះរូបគូរជាមួយគ្នាភ្លាមៗ ស្រស់ស្អាតទាំងគូរតែម្ដង
ក្រៅពីនេះក៏មានរូបភាពដែល Yaya ថតជាមួយនិងតារាល្បីឈ្មោះតាមប្រទេសផ្សេងៗទៀតដូចជា Deepika Padukone និង Léa Seydoux ទៀតផង
អត្ថបទដោយ : នីត្តា












