តួឯកស្រី Taew ចេញបទចម្រៀងថ្មីទៀតហើយ តែមួយភ្លែតសោះកើនអ្នកមើល១លានជាងបាត់…..

ល្បីទៀតហើយ សម្រាប់តារាស្រីនាង Taew Natapohn ចេញបទចម្រៀងថ្មី ពេលនេះមានអ្នកចូលមកទស្សនាបទចម្រៀងរបស់នាងមួយលានអ្នកជាងហើយ ថែមមាន Comment ជាច្រើនខាងក្រោមវីដេអូ ភាគច្រើនមកសសើរពីទឹកដមសម្លេងនិងកាយវិការសម្ដែងរបស់នាងផងដែរ។

ជាភាពជោគជ័យមួយទៀតរបស់ Taew ព្រោះក្រោយពីប្រកាសខ្លួនក្លាយជាអ្នកចម្រៀងមួយរូបមក រូបនាងក៏បានចេញបទចម្រៀងថ្មីៗជាបន្ដបន្ទាប់និងទទួលបានការគាំទ្រពីមហាជន។ ដោយមុននេះថ្វីត្បិតតែនាងបានក្លាយជាតារាស្រីស្នាដៃសម្ដែងល្អមានការទទួលស្គាល់ តែរូបនាងនៅតែចង់ក្លាយជាអ្នកចម្រៀងនិងមានចំណង់ចំណូលចិត្តផ្នែកការរាំផងដែរ។ ពេលនេះ Taew ធ្វើបាន បានក្លាយជាអ្នកចម្រៀងបានដូចចិត្តប៉ង ចេញបទចម្រៀងថ្មីទៀតហើយកាលពី៣ថ្ងៃមុន និងមានអ្នកចូលមកទស្សនាបាន១លាន៣សែនហើយ តោះមកទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ