ជាគូស្នេហ៍មួយគូទៀតសម្រាប់ Ter Chantwitch Thanasewi និង Mai Davika Horne កាន់តែយូរថ្ងៃភាពផ្អែមល្ហែម និងស្រលាញ់គ្នាមិនដែលថយចុះឡើយ ។ ទោះបីជាពួកគេកម្រជួបគ្នាដោយសារតែម្នាក់ៗរវល់ខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទាំងពីរតែងតែរកពេលជួបគ្នា តែងតែបន្ថែមភាពផ្អែមល្ហែមដល់គ្នាទៅវិញទៅមក។ ថ្មីៗនេះដែរ Ter បានផុសពាក្យជូនពរដល់មិត្តស្រីរបស់ខ្លួន ជាមួយនឹងរូបថតដ៏ច្រើនផងដែរ។
ក្នុងនោះលោកក៏បានរៀបរាប់ថា “រីករាយថ្ងៃកំណើតស្វាតូចរបស់ពូ អូនជាសុភមង្គលរាល់ថ្ងៃរបស់ពូ។ បងស្រលាញ់អូនជាងគេលើលោក My life’s complete when I found you ។ ក្រោយមកខាង Mai Davika បានបញ្ចេញមតិថា បងក៏បំពេញជីវិតអូនផងដែរ អរគុណបងសម្លាញ់។ ក្រោយមកក៏មានអ្នកគាំទ្រ និងមិត្តភ័ក្ដិក្នុងវិស័យសិល្បៈជាច្រើនចូលមកជូនពរថ្ងៃខួបកំណើត និង Comment ថាអ្នកទាំងពីរគួរឱ្យស្រលាញ់យ៉ាងណា!
After Footer (Active) - damrei Mr1 Zone2
Eriya










