Alexandre Theeradej ជូនពរស្រីស្អាតម្នាក់នេះធ្វើជាសង្សារជាមួយ Great Warintorn

សម្រាប់ Jackie jacqueline តារាសម្តែងមកពីស្ថានីយ៍ប៉ុស្តិ៍លេខ 3 នាង​កំពុង​លង់​ស្នេហ៍​នឹងតារាប្រុស Great Warintorn ហើយ​បន្ត​ចែចង់លោកថែមទៀតផង ។ ពីមុនម្តាយរបស់ Great បាន​ចេញ​សេចក្តី​ប្រកាស​ស្វែង​រក​កូន​ប្រសា​ប្រុស​ច្បង ដែល Jackie បានបង្ហាញខ្លួនឯង ធ្វើ​ឃ្លីប​ណែនាំ​ខ្លួន​ដើម្បី​ដាក់​ចូល​រួម​ប្រកួត​ភ្លាមៗ។

ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​អបអរ​ឱ្យ Great ចែចង់​ជាមួយ Jackie ព្រោះ​អ្នក​ទាំង​ពីរ​នៅ​លីវ Jackie ក៏​ជា​មនុស្ស​គួរ​ឱ្យ​ស្រឡាញ់​ផង​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ វា​ហាក់​ដូច​ជា Jackie មាន​គូ​ប្រជែង។
នៅពេលដែល Great និង Kao Suphatsara កំពុងឡើងខ្លាំង ហើយពេលនេះ Kao ក៏នៅលីវ ហើយ Great ផ្ទាល់ធ្លាប់និយាយថា Kao ជាប្រភេទមនុស្សស្រីដែលខ្លួនស្រលាញ់ផងដែរ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ “Jackie” មក​ធ្វើ​ជា​ភ្ញៀវ​ក្នុង​កម្មវិធី”អាហាររបស់Alek” ។
After Footer (Active) - damrei Mr1 Zone2
Alek បានថ្លែងអំណរគុណដល់ភ្ញៀវ Jackie ហើយបានបន្ថែមថា លោកតែងតែលើកទឹកចិត្ត កុំឱ្យនាងបោះបង់ ហើយ Jackie សួរ​តប “គិតថានាងមានសង្ឃឹមទេ? ប៉ុន្មានភាគរយ?” Alek ឆ្លើយ «​បើ​យើង​មិន​រំពឹង យើងនឹងមិនខកចិត្តឡើយ”។