រៀនចប់ម្នាក់ទៀតហើយ!! skywongravee តស៊ូរៀនបណ្តើរធ្វើការងារបណ្តើរហូតមានថ្ងៃនេះ គាត់ប្រកាសអញ្ជើញហ្វែនៗអោយមកចូលរួមកម្មវិធីទទួលសញ្ញាប័ត្រ!
គ្រប់គ្នាបានចូលរួមសម្តែងក្តីរីករាយជាមួយតារាប្រុសមុខស្រស់ រូបរាងសង្ហារ skywongravee យ៉ាងច្រើនកុះករបន្ទាប់ពីម្ចាស់ខ្លួនបានផុសរូបនៅក្នុងឈុតទទួលសញ្ញាប័ត្រនៅក្នុងអ៊ិនស្តាក្រាម ហើយបានអញ្ជើញគ្រប់គ្នាអោយមកចូលរួមទស្សនាភាពជោគជ័យដែលទទួលបានពីខិតខំប្រឹងប្រែង ហើយលះបង់ច្រើនណាស់ទម្រាំទទួលបាន។
តារាប្រុសបានសសេរ Caption ថា “នរណាទំនេរអាចមកជួបគ្នាបានណា 🎓” យ៉ាងសុភាពរាបសាររំទំមិនបង្ខំហ្វែនៗអោយចាំបាច់ធ្វើដើម្បីគាត់នោះឡើយ។ ប៉ុន្តែយើងសង្កេតឃើញថាមានមនុស្សច្រើនណាស់ដែលចង់ចូលរួមអបអរសាទជាមួយគាត់ ភាគច្រើនជាអ្នកដែលមានកេរ្តិ៍ឈោ្មះនៅក្នុងវិស័យសិល្បោ:ដូចជា Terschantavit, Mai Davikah, Ploy, និងតារាល្បីល្បាញជាច្រើនទៀតដែលធ្លាប់រួមការងារ ហើយបានលង់ស្រលាញ់សេចក្តីសុភាពរាបសារបស់ Skywongrave។
នៅថ្ងៃទី ១៩ ខែឧសភានេះអ្នកគាំទ្រទាំងអស់អាចរងចាំទស្សនាទិដ្ឋភាពគួរអោយមានមោទនភាពរបស់តារាប្រុសដែលសម្រេចភាពជោគជ័យទាំងនៅក្មេងបាន។ ខាងក្រុម Todaysharing និងហ្វែនៗនៅកម្ពុជាសូមចូលរួមអបអរសាទចំពោះ Skywongrave ផងណា ចាប់ពីពេលនេះតទៅតារាប្រុសរបស់យើងមានងាជានិស្សិតប្រកបដោយគុណភាពហើយ។
អត្ថបទដោយ សា






