អ្នកគាំទ្រសង្ស័យថា Nunworanuch កំពុងមានបេប៊ី ព្រោះនំខេកគម្រប់ខួបអាពារហ៍ពិពារហ៍ ១២ ឆ្នាំ និងសំលៀកបំពាក់របស់តារាស្រីអោយហេតុ !

ថ្ងៃគម្រប់ ១២ ឆ្នាំនៃជីវិតជាស្វាមីភរិយារបស់តារាស្រីឆ្នើមបំផុតរបស់ប្រទេសថៃ ជាមួយមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនស្រាបៀរ Singha ទើបតែកន្លងផុតទៅម្សិលមិញនេះទេ ចប់ទៅជាមួយពាក្យជូនពរ ការចូលរួមសម្តែងក្តីរីករាយពីសំណាក់មិត្តភក្តិ ក្រុមរួមការងារ និងបណ្តាអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស។

After Footer (Active) - damrei Mr1 Zone2

អ្នកនាង Nunworanuch និងស្វាមីបានផុសរូបភាពអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមតាំងពី ១០ ឆ្នាំមុនរបស់អ្នកទាំងពីរនៅក្នុងអ៊ិនស្តាក្រាមហើយ ហ្វែនៗបានឃើញរូបភាពកក់ក្តៅរបស់ក្រុមគ្រួសារដែលបាននាំគ្នារៀបចំកម្មវិធីគម្រប់ខួបអោយពួកគេយ៉ាងសប្បាយរីករាយ ហើយប្រកបដោយស្នាមញញឺម។ ធ្វើអោយគ្រប់គ្នាជឿជាក់ ១០០% ថាតារាស្រីជានារីដែលសំណាងហើយមានក្តីសុខបំផុត នាងតែងតែទទួលបានក្តីស្រលាញ់ពីមនុស្សនៅជុំវិញខ្លួននាងគ្រប់ពេលវេលា។

ប៉ុន្តែរូបភាពគ្រួសារនោះក៏បានបណ្តាលអោយអ្នកគាំទ្រនិងអ្នកសារពត៌មានសង្ស័យថានាងកំពុងត្រៀមខ្លួនប្រកាសដំណឹងថាមានបេប៊ីអោយមហាជនបានដឹង ដោយសារនំខេកដែលគ្រួសារបានរៀបចំអោយនោះមានដាក់រូបអ្នកទាំងពីរកំពុងពរកូន ម្យ៉ាងវិញទៀតអ្នកនាងនៅក្នងថ្ងៃពិសេសបែបនេះអ្នកនាង Nunworanuch មិនតែងខ្លួនអោយស្អាតហាយសូទេ បែរជាពាក់អាវរលុងទំហំធំដូចកំពុងព្យាយាមមិនបង្ហាញផ្ទៃពោះរបស់នាង។

អត្ថបទដោយ សា