Baifernbah ព្រមមានមិត្តប្រុស!! ច្បាស់ៗបែបនេះតារាប្រុសរបស់យើងត្រូវធ្វើអ្វីម្យ៉ាងហើយមើលទៅ!

ដូចមិនមែនជារឿងធម្មតាទេដែលនៅសុខៗតារាស្រីសម្បូរមន្តស្នេហ៍ Baifernbah ប្រកាសត្រង់ៗថាពេលនេះនាងចង់មានស្នេហាហើយនៅម្នាក់ឯងដូចអត់សប្បាយសោះ។ ការបើកបង្ហាញរបស់នាងមិនត្រឹមតែបានធ្វើអោយហ្វែនៗភ្ញាក់ផ្អើលប៉ុននោះទេ បុរសៗដែលតាមចែចូវនាងកន្លងមកក៏ចាប់ផ្តើមបុកពោះបារម្មណ៍ខ្លាចត្រូវគេឆក់យកនាងបាត់។

After Footer (Active) - damrei Mr1 Zone2

តារាស្រីស្អាតបៃហ្វឺនបានផុសរូបយ៉ាងស្រស់ស្អាតមួយនៅក្នុងអ៊ិស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ caption ទាក់ទាញមួយថា “ ผมไม่ได้หยักศกอะคร้าบ ผมหยักมีแฟน 🤪” ជាឃ្លារសំនួននិយាយអំពីសក់តែទាញចូលបង្ហាញថានាងចង់មានសង្សារ ដែលពេលបកប្រែ។ជាភាសាខ្មែរយើងស្តាប់ទៅដូចមិនសូវជួន ឬរលូនដូចភាសាដើមរបស់គេនោះទេ។

ប្រយោគរបស់ Baifernbah បានធ្វើអោយគ្រប់គ្នាពេញចិត្ត ហើយបាននាំគ្នាចូលមកខមមិនគាំទ្រនាងអោយប្រញ៉ាប់យកមិត្តប្រុសមកមើលថែរក្សារបេះដូងដែលបានមើលថែខ្លួនឯងអស់រយ:ពេលដ៏សែនយូនោះទៅ។ ហ្វែនៗក៏បាននាំគ្នាសង្ស័យថាតើនរណាដែលនាងមានចេតនានិយាយប្រយោគអោយឃើញ និងលឺ ដោយសង្ឃឹមថាបុរសនោះគឺជាតារាដែលពួកគេកំពុងចង់អោយស្រលាញ់គ្នាមែនទែនក្នុងជីវិតពិត។

អត្ថបទដោយ សា