កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ មានគណនីមួយដែលអះអាងថាជារបស់ តារាប្រុសសង្ហា Pong Nawat បានបង្ហោះសារ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ និង បារម្ភខ្លំាងតែម្តង ព្រោះកន្លងមកលោកមិនដែរបង្ហោះសារបែបក្ដៅស្លឹកត្រចៀកនឹងរឿងមិនទំនងបែបនេះនោះទេ។

ក្នុងនោះគណនីមួយនោះបានបង្ហោះយ៉ាងដូច្នេះថា៖ «ប្រសិនបើយើងជាមនុស្សល្អ ធ្វើល្អពិតមែន យើងគួរតែរង់ចាំឱ្យអ្នកដទៃសរសើរ មិនមែនមកសរសើរខ្លួនឯង និង មកប្រកាសថាខ្លួនឯងជាមនុស្សល្អអ៊ីចឹងទេ»។
ក្រោយពេលឃើញបែបនេះលោក Pong ក៏បានបង្ហោះសារបញ្ជាក់ក្នុងបណ្ដញសង្គម IG របស់លោកថា ពេលនេះលោកកំពុងតែត្រូវបាន ជនមិនស្គាល់មុខ លួចបន្លំបង្កើតគណនី IG ក្លែងក្លាយ និង អះអាងថាជារបស់លោក ធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំថាជារបស់លោក ហើយលោកក៏បានប្រាប់ដល់អ្នកគាំទ្ររបស់លោកថា ប្រសិនបើឃើញគណនី IG បោកប្រាស់នោះ សូមមេត្តាកុំយល់ច្រឡំ ព្រោះមិនមែនជារបស់លោកឡើយ ហើយលោកក៏សង្ឃឹមថាជនអនាមិកនោះនឹងបញ្ឈប់បន្ដទង្វើបែបនោះទៀតផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី