នៅមុននេះបន្ដិចមហាជននិងហ្វេនៗជាច្រើន ពិតជាតក់ស្លុតយ៉ាងខ្លាំង នៅពេលលឺដំណឹងថាឪពុកម្ដាយតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណៈភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់។
ក្នុងនោះយើងបានឃើញលោក អ៊ាម វន្នី ដែលជាដៃគូសិល្បៈរបស់កញ្ញា សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពនិងអមជាមួយសារយ៉ាងដូច្នេះថា៖
«ឪពុកនិងម្តាយរបស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បងនេះណាស់»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាអាណិតតារាចម្រៀង សុវត្ថិឌី ធារិកា យ៉ាងខ្លាំងមិនគួរឲ្យបាត់បង់ឪពុកម្ដាយយ៉ាងឆាប់រហ័សបែបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី