មានប៉ុណ្ណឹងហើយ តួឯកស្រីនាង Chompoo នៅមានដំណាំដំដុះជុំវិញផ្ទះមិនបាច់អស់លុយ…..

មិនខ្វះហូបនោះទេ! តួឯកស្រីជើងចាស់សម្រស់ចាំនាង Chompoo Araya ថ្មីៗនេះបានបង្ហោះរូបភាពទិដ្ឋភាពជុំវិញផ្ទះរបស់នាង ធ្វើឲឃើញថាតារាស្រីដួងនេះថ្វីត្បិតតែជាតារាល្បីប្រាក់ចំណូលខ្ពស់ថែមមានស្វាមីជាអ្នកជំនួញប្រាក់លាន តែនៅផ្ទះនាងមិនខ្វះបន្លែហូបប្រចាំថ្ងៃនោះទេ។

ដោយនៅផ្ទះរបស់តួឯកស្រីនាង Chompoo មានសួនបន្លែប្រចាំគ្រួសារខាងក្រោយផ្ទះតែម្ដង ជាស្នាដៃរបស់អ្នកម្ដាយនាង ដាំដុះបានយ៉ាងល្អ។ ហើយក៏ជាកន្លែងដែលកូនប្រុសទាំងពីររបស់ Chompoo បានរៀនសិក្សារពីការដាំដុះផងដែរ គឺរូបនាងនិងម្ដាយមិនទម្រើសកូននោះទេ បង្រៀនឲកូនចេះជួយកាងារឪពុកម្ដាយតាំងពីតូចនិងចេះធ្វើការក្នុងសួនមិនខ្លាចកូនប្រឡាក់នោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ