មិនញឹកញាប់ទេ ដែលតារាស្រីមុខស្អាត Ice Apisada Kruekongka បង្ហាញរឿងស្នេហាជាសាធារណៈ។ ដែលក្នុងកម្មវិធីថ្មីៗនេះ Ice ញញឹមថាខ្លួនមិននៅលីវទៀតទេថែមទាំងលើកចញ្ចៀនបង្ហាញថែមទៀតផង។ នាងក៏បានបង្ហើបថាពេលនេះមានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ដែលធ្លាប់ជាមិត្តសម្លាញ់នឹងគ្នា។ 
បុរសនោះជាអ្នកជំនួញ ទោះចាស់បន្តិច ហើយនាងក៏មិនបានបា្រប់ថាជាជនជាតិថៃឬយ៉ាងណានោះដែរ។ ដោយពេលនោះ Ice ក៏បានបង្ហើបអំពីអតីតមិត្តប្រុសតាមរយៈកម្មវិធីដោយនាងមកដល់ពេលនេះមានមិត្តប្រុស៦នាក់ហើយក៏បែកគ្នាដោយសន្តិភាពមិនដែលស្អប់គ្នានោះឡើយ។



