ជីវិតហៃសូប៉ុណ្ណាក៏ Chompoo មិនទំនើងកូនៗដែរសូម្បីតែកូនស្រីពៅក៏ត្រូវទៅបើកភ្នែកមើលសួនបន្លែលោកយាយដើម្បី….! មានវីដេអូ
Chompoo Araya បីកូនស្រីពៅ ព្រមទាំងបងៗ Shayfa-Phayu ដើរមើលសួរបន្លែនៅផ្ទះថ្មី ប៉េងប៉ោះផ្លែធំៗណាស់
បានឃើញផ្ទះថ្មីរបស់អ្នកម៉ាក់កូនបីរូបស្រស់យ៉ាង Chompoo រួមមកហើយ ទាំងស្អាតទាំងអេមគួអោយចង់រស់នៅណាស់ វាគឺជាការពង្រីកពីផ្ទះរបស់លោកយាយ Ning និងឯង អាចនិយាយបានថាផ្ទះរួចរាល់កូនស្រីក៏ធំបានរត់លេងជាមួយបងៗយ៉ាងសប្បាយរីករាយ ធ្វើអោយបរិយាកាសក្នុងផ្ទះក៏កាន់តែអធឹកអធមទ្វេឡើងទៅទៀត
ក្រៅពីបានឃើញផ្ទះលើដើមឈើ មានជណ្ដើរវង់ដូចអ៊ឹរ៉ុបហើយ ជាក់ស្ដែង Chompoo បានបីកូនស្រីពៅព្រមទាំងបងៗទាំងពីរ ដើរមើលសួនបន្លែដែលដាំដោយផ្ទាល់ដៃម៉ាក់យាយ ហើយពេលនេះផលផ្លែក៏មានពេញទាំងសួនហើយដែរ ជាពិសេសផ្លែប៉េងប៉ោះធំៗណាស់ ក្មេងៗសប្បាយរីករាយនិងធម្មជាតិ បន្ទិចទៀតមានម្នាក់ទៀតមកជួបប៉ះម៉ា់ក់យាយហើយ
អត្ថបទដោយ : នីត្តា




















