រន្ធត់ណាស់! សុវត្ថិឌី ធារិកា រៀបរាប់ហេតុការណ៍នៃការស្លាប់របស់ឪពុកម្ដាយទាំងទឹកភ្នែក!(មានវីដេអូ)

កាលពីម្សិលមិញនេះមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ធ្វើឲ្យតារាចម្រៀងសំបូរប្រជាប្រិយភាពកញ្ញា សុវត្ថិឌី ធារិកា ត្រូវបាត់បង់ឪពុកម្ដាយជាទីស្រលាញ់របស់ខ្លួន​បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡាន នៅភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងនោះផងដែរអ្វីដែលគ្រប់គ្នាស្លុតចិត្តគឺឃើញតារាចម្រៀងស្រីរូបនេះ យំសោកបោកខ្លួន ស្ដាយអ្នកមានគុណទាំងពីរយ៉ាងខ្លាំង ហើយក្នុងនោះនាងបានរៀបរាប់ទាំងទឹកភ្នែកអំពីហេតុការណ៍នៃគ្រោះថ្នាក់នេះយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ដើមឡើយ នៅពេលក្រុមគ្រួសារនាងធ្វើដំណើរត្រឡប់មកពីខេត្តព្រះវិហារ តាមផ្លូវមានសភាពរអិល ធ្វើឱ្យឪពុករបស់នាងជ្រុលចង្កូតម្ដងហើយ ទើបរូបនាងប្រាប់ឪពុកថាឱ្យឈប់សិន ទើបឪពុកតបថា មិនអីទេផ្លូវរអិល។ រួចក៏ចុះចាក់សាំងសិន បន្ទាប់មកចេញពីកន្លែងចាក់សាំងបានត្រឹមតែ ០៥ នាទី ក៏ស្រាប់តែរអិលទៅម្ដងទៀត ទើបឪពុកនាងកាច់ចង្កូតទៅខាងស្ដាំ ចូលប្រឡាយតែម្ដង។ ពេលនោះ ប្អូននាងបានចុចកញ្ចក់លូនចេញពីឡាន ទាញរូបនាងចេញ ខណៈជួយឪពុកម្ដាយមិនបាន ដោយសារតែជាប់ Lock នៅក្នុងឡាន រហូតបណ្ដាលឱ្យអ្នកមានគុណទាំងពីរ បាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ»

តាមរយៈវីដេអូនោះហ្វេនៗ និងមហាជនជាច្រើនពិតជាខ្លោចចិត្ត និងអាណិតអាសូរកញ្ញា សុវត្ថិឌី ធារិកា មិនគួរណាគ្រួសារជួបរឿងអកុសលបែបនេះនោះទេ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី