ក្រោយផ្ទុះទំនាក់ទំនងជាមួយ Kao ស្រាប់តែ Great និយាយបែបនេះទៅកាន់ Jackie ភ្លាមៗ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថាកាលពីពេលថ្មីៗកន្លងទៅនេះ មានពាក្យចចាមរាមថា តារាសម្ដែងថៃលោក Great Warinthorn កំពុងតែមានទំនាក់ទំនងជិតស្និតជាមួយនិងតារាស្រី២ដួងគឺ Kao និង Jackie តែក្រោយមកលោកក៏បានចេញមុខបញ្ជាក់ថា ពេលនេះលោកចាត់ទុក Kao ត្រឹមជាប្អូនស្រីតែប៉ុណ្ណោះ។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ Jackie វិញ ថ្មីៗនេះ Great ស្រាប់តែបង្ហើបឱ្យដឹងថា៖ «ក្រោយលេចចេញព័ត៌មានជាមួយ Kao។ Jackie ស្រាប់តែបាត់ខ្លួនតែម្តង ហាក់រក្សាគម្លាតឆ្ងាយពីលោក ដោយមិនឃើញនាងចូលមកបញ្ចេញមតិ ឬឆ្លើយឆ្លងនៅក្នុងបណ្តាញសង្គមដូចមុននោះទេ។ មិនថាយ៉ាងណា លោកក៏ចង់ផ្តាំប្រាប់ Jackie ថា អាចលេងជាមួយគ្នាបានដូចមុន មិនមានបញ្ហាអ្វីត្រូវបារម្ភទេ»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាទំនាក់ទំនងរវាងលោក Great និងតារាស្រី Jackie និងកាន់តែស្និតស្នាលខ្លាំងឡើងៗនៅថ្ងៃមុខ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី