ស្រណោះណាស់! នេះជារូបថតជុំគ្រួសារចុងក្រោយរបស់ សុវត្ថិឌី ធារិកា មុខឪពុកម្ដាយជួយគ្រោះថ្នាក់!(មានរូបភាព)
ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងស្រី សុវត្ថិឌី ធារិកា កំពុងតែកើតទុក្ខយ៉ាងខ្លាំង បន្ទាប់ពី ឪពុកម្ដាយជាទីស្រលាញ់របស់ខ្លួនជួយគ្រោះថ្នាក់ក្រឡាប់ឡាន និងត្រូវបាត់បង់ជីវិតយ៉ាងឆាប់រហ័សថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យមហាជនគ្រប់គ្នាស្រណោះខ្លាំងនោះគឺ មុនពេលកើតហេតុ តារាស្រីរូបនេះនិងគ្រួសារដែលរួមដំណើរក្នុងរថយន្ដជាមួយគ្នា បានថតរូបជុំគ្នាយ៉ាងរីករាយ តែមិននឹកស្មានថា នេះក៏ជារូបថតចុងក្រោយដែលតារាចម្រៀងស្រីរូបនេះថតជុំឪពុកម្ដាយបែបនេះនោះទេ។
គួរបញ្ជាក់ផងដែរថា ពេលនេះសពឪពុកម្ដាយរបស់តារាចម្រៀងស្រីរូបនេះកំពុងតែតម្កល់ និងធ្វើបុណ្យតាមប្រពៃណីនៅវត្តស្ទឹងមានជ័យ ហើយក៏មានអ្នកសិល្បៈចូលរួមរំលែកទុក្ខជាច្រើនផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី