Grace Kanklao ប្លែកអោយរហូត ស្អាតស៊ិចស៊ីហើយអារម្មណ៍ល្អទៀតស្លៀកឈុតពណ៌ខ្មៅមហាស៊ិចស៊ីបូកនិងស្ទាយថតរូបគ្មានពីរលើលោក!! មានវីដេអូ
ដូចគ្រប់គ្នាដឹងស្រាប់ហើយថាតារាសម្ដែងស្រី Grace Kanklao មានវិន័យខ្លាំងណាស់ចំពោះការមើលថែរូបរាងកាយ មិនថាជាការហាត់ប្រាណឬការញុំនោះទេ ទើបមកដល់សព្វថ្ងៃនេះធ្វើអោយនាងទទួលបានរូបរាងដ៏សមសួនបែបនេះ មួយវិញទៀតទោះនាងលើកអ្វីមកស្លៀកក៏ត្រូវចិត្តត្រូវភ្នែកហ្វេនៗទាំងអស់
ជាក់ស្ដែង (17 ឧសភា 2022) Grace បានធ្វើអោយហ្វេនៗចំហរមាត់គ្រប់ៗគ្នា នៅពេលបានឃើញវិដេអូកដើរម៉ូតក្នុងស្ទាយដ៏សែនស៊ិចស៊ី បង្អួតស្បែកសម៉ត់រលោង និងរាងដ៏ស្រលូន សម្រស់ចែងចាំងប៉ះភ្នែកប៉ះចិត្តហ្វេនៗឡើងចង់គ្រុនមួយៗហើយ អាចនិយាយបានតែម្ដងថាអេមដល់ចិត្ត គ្រប់មុំគ្រប់អង្សារដុតកំដៅបេះដូងគ្មានសល់ទេចា
ក្រៅពីរូបរាងដ៏ល្អឥតខ្ចោះនេះហើយនៅឡើយមានប្រយោគអមជាមួយដែរថា “មានតែជណ្ដើរយន្ដនិងទេដែរយកខ្ញុំចុះមក…អគុណច្រើនណាចា” អាចនិយាយបានថាប្រយោគនិងពិតជាសមនិងនាងខ្លាំងណាស់
អត្ថបទដោយ : នីត្តា












