ល្បីពេញពិភពលោកពេលដែលកំពូលតារាចម្រៀងស្រី Taylor Swift ឡើងថ្លែងសន្ទរកថាក្នុងកម្មវិធីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត!

តារាចម្រៀងស្រីលំដាប់ពិភពលោក មោទនភាពដែលបានក្លាយជាកញ្ញាបណ្ឌិត ! ជាតារាចម្រៀងល្បីលំដាប់ពិភពលោក Taylor Swift តារាចម្រៀងវ័យ ៣២ឆ្នាំ ពាក់អាវ និងមួក ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិចិត្រសិល្បៈ ពីសាកលវិទ្យាល័យញូវយ៉ក នេះ​ជា​សញ្ញាបត្រ​ទីមួយ​ក្នុង​ជីវិត​របស់​គាត់។

សម្រាប់​ការ​ប្រគល់​សញ្ញាបត្រ​ដ៏​មាន​កិត្យានុភាព​នេះ​ដល់ Taylor Swift ដោយ​សារ​តែ​ការងារ​របស់​គាត់​កន្លង​មក វា​បង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​វិស័យ​តន្ត្រី។ ជាមួយ​នឹង​ការ​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ដោយ​ខ្លួន​ឯង រហូត​ទទួល​បានឈ្នះ​នូវ​ពាន​រង្វាន់​តន្ត្រី​ពី​ស្ថាប័ន​មាន​កិត្យានុភាព​រាប់​មិន​អស់។ នាងក៏ជារូបតំណាងPop ដែលអាលប៊ុមលក់ដាច់បំផុតគ្រប់ពេលផងដែរ។
After Footer (Active) - damrei Mr1 Zone2