ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ក្រោយពេលដែលតារាប្រុសវ័យក្មេង Kongthap Peak និង តារាស្រីរៀមច្បង Bella Ranee សម្ដែងរឿងជាមួយគ្នា និងតែងតែបង្ហាញភាពស្និតស្នាលនិងគ្នាមក មហាជននិងហ្វេនៗជាច្រើនកំពុងតែសង្ស័យថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហានិងគ្នាទៀតផង។

យ៉ាងណាមិញជុំវិញនិងរឿងរ៉ាវនេះ ហ្វេនៗជាច្រើនពិតជាចង់ដឹងការពិតយ៉ាងខ្លាំងពីអ្នកទាំងពីរ ដូច្នេះហើយទើបថ្មីៗនេះ លោក Peak បានចេញមុខបកស្រាយជាមួយអ្នកកាសែតយ៉ាងដូច្នេះថា៖
«ចំពោះរូបលោក និង តារាស្រី Bella Ranee គឺត្រឹមជាមិត្តភាពប៉ុណ្ណោះ តែសម្រាប់ថ្ងៃអនាគត់ទៅមុខលោកមិនដឹងថាបែបណានោះទេ ដឹងត្រឹមថាពេលនេះលោក និង តារាស្រី Bella Ranee ស្និទ្ធស្នាលគ្នាខ្លាំង ជាពិសេសលោកក៏ស្និទ្ធស្នាលជាមួយម៉ាក់របស់ Bella Ranee ដូចគ្នា ហើយលោកក៏មិនបានគិតអ្វីដែរ សុំផ្តោតសំខាន់លើការងារសិន»
ក្រោយពេលលឺបែពនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងសង្ឃឹមថាទំនាក់ទំនងអ្នកទាំងពីរនៅថ្ងៃខាងមុខនិងកាន់តែស្និតស្នាលគ្នាខ្លាំងឡើងៗផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី