Great Warintorn សុទ្ធតែនិយាយថាមិនបានគិតអ្វីលើ Kao Suphatsara តែដល់ពេលគេសួរសំនួរមួយនេះបែរជាឆ្លើយមិនចេញ! មានរូបភាព

ជាក់ស្ដែង (17 ឧសភា 2022) កំលោះរូបសង្ហាអារម្មណ៍ល្អ Great Warintorn បានចេញមកបើកចិត្តនិយាយក្នុងកម្មវិធី Nine Entertainment ទាក់ទងនិងរឿងនេះផងដែរ ថែមទាំងមានប្រតិកម្មអៀនៗនៅពេលជួបសំនួរថាញ៉ែកញ្ញ Kao Suphatsara ពិតមែនដែរទេ ខណៈពេលដែលខាងស្រីក៏នៅទំនេរ ទើបសាម៉ីខ្លួនឆ្លើយតបថា មិនបានញ៉ែ ប៉ុន្ដែមានពត៌មានក៏រាក់ទាក់គ្នាតែម្ដងទៀត ចំណែកឯខាងស្រីក៏មកបង្វក់ចិត្តយើងញឹកក្នុង IG ព្រោះគាត់ចូលចិត្តញោះខ្ញុំដូចគ្នា

កំលោះ Great ត្រូវបានជាន់បន្ថែមថា Kao ប្រកាសច្បាស់ៗថានៅលីវនៅទំនេរ ខាងសាម៉ីខ្លួនប្រាប់ថា ខ្ញុំក៏នៅលីវទើបត្រូវបែបនិងត្រូវគេសួរហើយសួរទៀតថាប្រាប់ Kao មែន ដល់ថ្នាក់ធ្វើអោយខាងប្រុសត្រូវបញ្ចេញអាការៈអៀនប្រៀនភ្លាមៗ ហើយអះអាងថាពេលនេះជាបងប្អូននិងគ្នា សួរថានិងមានសង្ឃឹមផ្លាស់ប្ដូរឋានៈឬអត់នោះ ទុកជារឿងអនាគតទៅចុះ ដឹងត្រឹមថាពេលនេះជាបងប្អូននិងគ្នា ជាមួយប្អូនខ្ញុំពិតជាមិនបានញ៉ែពិតមែន មិនមែនដល់តែមានពាក្យគេនិយាយហើយទើបយើងងាករកគ្នានោះទេ គាត់ក៏ជាប្អូនស្រីដែលគួអោយស្រលាញ់ខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

បើសួរថាពេលនេះអត់ញ៉ែចុះពេលអនាគតច្បាស់ទេ គឺអត់បានញ៉ែមែន មានតែចាំមើលៗទៅមុខទៀត ចំណែកឯមិត្តភ័ក្ដគាំទ្រទេ កំលោះ Great និយាយកាត់ថាពួកគាត់និងគ្មានពេលមកគាំទ្រខ្លួននោះទេ បើអោយពួកវាមកចាប់អារម្មណ៍យើងមុននោះ ប្រហែលជាវាលែងចាំខ្ញុំអស់ទៅហើយ ប៉ុន្ដែខ្ញុំក៏អគុណដល់គ្រប់គ្នាដែលបានស្រលាញ់ចូលចិត្ត គិតថាស្របពេលត្រូវថតរឿងវិញផង ខាង Kao ក៏មានបបួលទៅថតយូធូបជាមួយគ្នា តាមពិតទៅគាត់បបួលយូរហើយមុននិងមានពាក្យចចាមរាមទៅទៀត សប្បាយចិត្តដែលមានអ្នកគាំត្រ ចង់អោយត្រលប់មកលេងរឿងជាមួយគ្នា បន្ទាប់ពីនេះនិងមានរួមការងារនិងគ្នាឬអត់មានតេរង់ចាំមើលទាំងអស់គ្នា ប្រសិនបើមានក៏រីករាយ

អត្ថបទដោយ : នីត្តា