កាន់តែស្លុតចិត្ត! នេះជាសម្ដី សុវត្ថិឌី ធារិកា​ និយាយមុនពិធីបូជាសពម្ដាយឪពុក!

ការចាកចេញរបស់ម្ដាយឪពុកតារាចម្រៀងស្រី សុវត្ថិឌី ធារិកា ពិតជាធ្វើឲ្យមហាជននិងអ្នកសិល្បៈជាច្រើនសោកស្ដាយ និងអាណិតតារាស្រីរូបនេះយ៉ាងខ្លាំង ដែលមិននឹកស្មានថានាងត្រូវបាត់បង់ម្ដាយឪពុកទាំងនៅក្មេងបែបនេះនោះទេ។

យ៉ាងណាមិញថ្ងៃនេះសពរបស់ឪពុកម្ដាយតារាស្រីរូបនេះក៏ត្រូវរៀបចំកម្មវិធីបូជានៅម៉ោង៤រសៀល ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែស្រណោះខ្លាំងគឺ នៅពេលឃើញកញ្ញា ធារិកា បានបង្ហោះរូបភាពនិងសារនៅក្នុងបណ្ដាញសង្គមយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«សពរបស់ប៉ាម៉ាក់នាងខ្ញុំ នឹងត្រូវបូជាម៉ោង 4 រសៀលនេះហើយ លាគ្មានថ្ងៃត្រឡប់អ្នកមានគុណដ៏ល្អគ្មានពីរ»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាយល់ពីអារម្មណ៍តារាស្រីរូបនេះ និងជូនពរឲ្យវិញ្ញាណក្ខន្ធឪពុកម្ដាយនាងទៅកាន់ឋានសុគតិភពផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី