Poh ស្រាប់តែទម្លាយគាថាដែលលោកប្រើពេលសាងគ្រួសារក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍១០ឆ្នាំ!

បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃល្បីឈ្មោះលោក Poh Natthawut បានចាប់ដៃគ្នាសាងគ្រួសារជាមួយភរិយានាង Aey Phornthip អស់រយៈពេល១០ឆ្នាំហើយ ហើយសព្វថ្ងៃនេះអ្នកទាំងពីរក៏កំពុងតែមានសុភមង្គលជាមួយកូនប្រុសទាំងពីររូបយ៉ាងស្រស់ស្អាតខ្លាំងផងដែរ។

យ៉ាងណាមិញនៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១០ឆ្នាំនេះ យើងបានឃើញលោក Poh ធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល ខណៈឃើញលោកបង្ហោះវីដេអូនិងសាររៀបរាប់ពីគាថាដែលលោកតែងប្រើពេលនៅក្នុងគ្រួសារ យ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ទាក់ទងគ្នាអស់ ៨ឆ្នាំ ទាំងរៀបការបាន ១០ ឆ្នាំទៀត សរុបទាំងអស់ ១៨ ឆ្នាំដែលទាក់ទងគ្នា។ គាថា មួយឃ្លាដែលខ្ញុំតែងប្រើសម្រាប់ជីវិតប្រចាំថ្ងៃ គឺ ពាក្យថា (អត់ធ្មត់)។ អត់ធ្មត់ជាមួយនឹងភាពឆ្កួតឡប់របស់ខ្លួនឯង អត់ធ្មត់នឹងការធ្វើអ្វីមួយមិនបានតាមចិត្តដែលខ្លួនចង់ អត់ធ្មត់ដើម្បីគ្រួសារ ដើម្បីអនាគត អត់ធ្មត់ទៅនឹងគូជីវិតដែលយើងជ្រើសរើស ព្រោះយើងស្រឡាញ់គេ បើស្រឡាញ់ពិតជឿថាយើងនឹងអាចទ្រាំបាន ត្រូវអត់ធ្មត់រហូតរកឃើញអនាគតរួមគ្នាបាន យើងមិនអាចដឹងមុននោះទេថាយើងអាចទ្រាំបានជាមួយគ្នាយូរប៉ុនណា តែយើងត្រូវចេះជួយគ្នា អត់ធ្មត់ សង្កត់ចិត្តដើម្បីគ្រួសាររបស់យើង។ រីករាយខួបអាពាហ៍ពិពាហ៍គម្រប់ ១០ ឆ្នាំ»៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី