ប្រិយមិត្តជាច្រើនប្រាកជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាពកញ្ញា ទេព បូព្រឹក្ស ដែលបច្ចុប្បន្ននេះថ្វីត្បិតតែនាងរៀងស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈបន្ដិចមែន តែក្នុងបណ្ដាញសង្គមនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយស្ទាយ៍លេងខ្លួនប្លែកៗ និងមុខមាត់ដ៏ស្រស់ស្អាតរបស់នាង។

ក្នុងនោះផងដែរ អ្វីដែរធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍គឺថ្មីៗនេះ យើងបានឃើញតារាចម្រៀងស្រីរូបនេះ ធ្វើកែច្រមុះលើកទី២ ដើម្បីឲ្យកាន់ស្រួច ហើយពេលធ្វើរួចរាល់ សម្រស់នាងពិតជាប្រែខ្លាំង ពោលគឺច្រមុះស្រួចខ្លាំងសឹងតែដូចតុក្ដតាអញ្ចឹង។
ក្រោយពេលឃើញបែបនេះហ្វេនៗជាច្រើនកាន់តែសរសើររូបសម្រស់តារាស្រីរូបនេះ និងមិននឹកស្មានថានាងស្រស់ស្អាតបែបនេះហើយ នៅតែទៅកែច្រមុះបន្ថែមធ្វើឲ្យសម្រស់កាន់តែស្រស់ស្អាតនិងប្លែកខ្លាំងថែមទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី