អបអរសាទរ! តោះទៅមើលទិដ្ឋិភាពមង្គលការ Ying Rhatha រៀបចំស្អាតនិងភ្ញៀវកិត្តិយសច្រើនណាស់!(មានរូបភាពច្រើន)
មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត នៅពេលឃើញតារាសម្ដែងថៃស្រីល្បីឈ្មោះ Ying Rhatha និង លោក Tul Tuyathep ចាប់ដៃគ្នាចូលរោងការ ខណៈអ្នកទាំងពីរបានបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ និងបានចុះសំបុត្រអាពាហ៍ពីពាហ៍រួចរាល់អស់រយះពេល១ឆ្នាំមក។

ក្នុងនោះផងដែរងាកទៅមើលទិដ្ឋិភាពក្នុងកម្មវិធីមង្គលការវិញ យើងឃើញថាការរៀបចំពិតជាស្រស់ស្អាត និងប្រណិតយ៉ាងខ្លាំង ហើយការតុបតែងខ្លួនរបស់កូនកម្លោះកូនក្រមុំក៏ស្រស់ស្អាតខ្លាំងនិងសក្ដិសមគ្នា ហើយអ្វីដែលពិសេសនោះគឺមានវត្តមានភ្ញៀវកិត្តិយសជាច្រើនចូលរួម និងមានតារាល្បីៗទៅអបអរសាទរថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាខ្លាំង និងឆាប់មានកូនស្នងត្រកូលផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





![]()





អត្ថបទដោយ៖ស៊ីវលី