តារាសម្ដែងវ័យក្មេងទាំង៣រូបនេះមានអ្នកគាំទ្រច្រើននៅក្នុងប្រទេសថៃ និងប្រទេសផ្សេងទៀត។ ឆ្នាំនេះពួកគេនឹងមានគម្រោងជាច្រើននៅលើស្ថានីយ៍ប៉ុស្តិ៍លេខ៣ ។
Mean Phiravich
បច្ចុប្បន្នលោកកំពុងថតរឿងភាគថ្មី “Sup Tar 2550” រួមជាមួយតារាសម្ដែងជើងចាស់ Ken Theeradeth និង Anne Thongprasom។ ឆាប់ៗនេះ លោកនឹងចាប់ផ្តើមថតរឿងភាគថ្មីមួយទៀតគឺ “Love at First Night” ជាមួយកំពូលតារាល្បី Mark Prin និង Yaya Urassaya ។
Gulf Kanawut
តារាប្រុសសង្ហាម្នាក់កំពុងថតរឿងភាគថៃ TV3 លើកដំបូងរបស់ខ្លួនដែលមានចំណងជើងថា “You’re My Makeup Artist” ជាមួយនឹងតារាសម្ដែងមានទេពកោសល្យ Janie Thienphosuwan។ ក្នុងរូបថតលោក និងតារាស្រីមានសាកសមគ្នានិងគួរឱ្យស្រឡាញ់ផងដែរ។ គួរបញ្ជាក់ផងដែរថា Gulf Kanawut នឹងសម្តែងជាតួឯកក្នុងរឿង “Duang Jai Tewaprom: Laor Jan”។ បន្ថែមពីលើនេះ លោកនឹងមានរឿង “Bua Pun Fun Yub” ជាមួយ Anne Thongprasom។
Kao Noppakao ផ្តល់បទសម្ភាសន៍ជាមួយ Kom Chad Luek លោក Kao Noppakao និយាយថាកំពុងថតរឿង Duang Jai Tewaprom: Pon Chiwan ។ គាត់នឹងធ្វើដំណើរទៅប្រទេសស្វីស ហើយថតរឿងនេះនៅទីនោះប្រហែល ២ ទៅ ៣ សប្ដាហ៍ក្នុងពេលឆាប់ៗខាងមុខ។




