ស្រណោះណាស់! នេះជាមឈូសដាក់សព Tangmo សម្រាប់ជូនដំណើរនាងនៅថ្ងៃ២៤ខាងមុខនេះ!

ជាការពិតណាស់កន្លងទៅជិត៣ខែហើយ ដែលអតីតតារាសម្ដែងថៃស្រីល្បីឈ្មោះ​ Tangmo បានចាកឆ្ងាយពីអ្នកគាំទ្រ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្ដុកក្ដួលនោះគឺ នៅសល់តែប៉ុន្មានថ្ងៃទៀតនោះទេ សពនាងនៅដល់ថ្ងៃបូជាហើយ ពោលគឺរៀបចំនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ខាងមុននេះផងដែរ។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍អ្នកសិល្បៈ និងក្រុមគ្រួសារ Tangmo វិញកំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីជូនដំណើរនាងជាលើកចុងក្រោយ សូម្បីតែមឈូសដែលដាក់សាកសពនាងដែលធ្វើជាង១ខែនោះក៏រួចរាល់ផងដែរ​ ការរចនាពិតជាប្រណិត មានរូបថតនាង រូបបក្សី និងផ្កាដែល Tangmo ចូលចិត្តជាច្រើនទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនកាន់តែស្រណោះ និងនឹករលឹកដល់អតីតតារាស្រីរូបនេះយ៉ាងខ្លាំងថែមទៀតផង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី