ខ្លោចចិត្តណាស់! សុវត្ថិឌី ធារិកា យកធាតុឪពុកម្ដាយរៀបពិធីបាច់ចូលទឹកទន្លេទាំងអាឡោះអាល័យ!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីម្សិលមិញនេះពិធីបុណ្យ និងការបូជាសពឪពុកម្ដាយតារាចម្រៀង សុវត្ថិឌី ធារិកា បានបញ្ចប់ទៅដោយសោកសៅជាទីបំផុត ហើយក្នុងពិធីក៏មានអ្នកសិល្បះបាននាំគ្នាចូលរួមរំលែកទុក្ខជាច្រើនផងដែរ។

ជាក់ស្ដែងក្រោយពេលពិធីបុណ្យសពបញ្ចប់រួចរាល់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ យើងបានឃើញតារាចម្រៀងស្រីរូបនេះ បានយកធាតុឪពុកម្ដាយ ទៅរៀបចំពិធីបាច់ចូលទៅទន្លេចតុមុខ ជាមួយក្ដីអាឡោះអាល័យជាពន់ពេកថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនិងវីដេអូនោះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនកាន់តែអាណិតតារាស្រីរូបនេះ នឹងបាននាំគ្នាផ្ដល់កម្លាំងចិត្តឲ្យនាងរឹងមាំក្នុងវិថីជីវិតដ៏វែងឆ្ងាយទៅថ្ងៃខាងមុខទៀតផងដែរ៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី