ទឹកចិត្តល្អណាស់! លោកជំទាវ ឧកញ៉ារូបនេះបានចេញថ្លៃចំណាយបុណ្យសពឪពុកម្ដាយ ធារិកា ទាំងអស់ជាង១ម៉ឺនដុល្លារ!

ជាការពិតណាស់ ក្រោយពេលកម្មវិធីបុណ្យសពឪពុកម្ដាយតារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកា រៀបចំចប់សព្វគ្រប់មក មហាជននិងអ្នកសិល្បៈជាច្រើននៅតែកើតចិត្តអាណិតអាសូរតារាចម្រៀងរូបនេះ ហើយក្នុងនោះយើងក៏ឃើញមានវត្តមានឯកឧត្តម លោកជំទាវ និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនចូលរួមពិធីបុណ្យសពផងដែរ។

យ៉ាងណាមិញអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនរំភើបចិត្ត គឺទទួលដំណឹងថាលោកជំទាវ ឧកញ៉ា ម៉ែន ចិន្ដា បានជួយចេញថ្លៃរៀបចំពិធីបុណ្យសពជំនួសក្រុមគ្រួសារ ធារិកា ទាំងអស់ដែលសរុបជាទឹកប្រាប់ប្រមាណជា ១៥៣២៨ ដុល្លារសហរដ្ឋអាមេរិក នេះបើតាមការបង្ហោះរបស់តារាកំប្លែងអ្នកនាង កាតុ។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាអរគុណ និងសរសើរទឹកចិត្តសប្បុរសរបស់លោកជំទាវ ឧកញ៉ា ម៉ែន ចិន្ដា ដែលបានជួយសម្រាលទុក្ខដ៏ធ្ងន់ធ្ងរក្នុងកម្មវិធីបុណ្យសពឪពុកម្ដាយតារាចម្រៀងស្រី សុវត្ថិឌី ធារិកា ទាំងអស់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី