កុំចេះតែហ៊ាន! តារាស្រីនាង Boom ក្ដៅឆេវក្រោយឃើញរូបនាងទៅផ្សាយផលិតផលសម្រកទម្ងន់ទាំង….

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាងង​ Boom Supaporn ប្រញាប់បង្ហោះសារឲអ្នកគាំទ្របានដឹង ក្រោយមានអ្នកយករូបភាពនាងទៅបង្ហោះដើម្បីទៅផ្សព្វផ្សាយផលិតផលសម្រកទម្ងន់របស់គេ ថែមទាំងនាងក៏បានដាក់ពាក្យបណ្ដឹងទៅដល់ម៉ាកផលិតផលនោះផងដែរព្រោះប្រើរបស់រូបភាពនាងដោយគ្មានការអនុញ្ញាត្ដិ។

ដោយតារាស្រីនាង Boom Supaporn បានឲដឹងបន្ថែមទៀតផងដែរថារូបនាងមិនមែនតែបារម្ភពីកេរ្ដិ៍ឈ្មោះរបស់ខ្លួនឯងនោះទេ កាលដែលផលិតផលសម្រកទម្ងន់ដែលមិនត្រូវស្ដង់ដារបែបនេះយករូបនាងទៅប្រើ អាចធ្វើឲមានអ្នកគាំទ្រទៅទិញប្រើប្រាស់ហើយឃើញប៉ះពាល់ដល់សុខភាព។ ដូចនេះទើបរូបនាងសម្រេចចិត្តបង្ហោះសារប្រាប់ឲបានដឹងថា រូបនាងមិនបានដឹងលឺពីផលិតផលសម្រកទម្ងន់មួយនេះទេ និងបានបណ្ដឹងទៅផលិតផលនោះហើយដើម្បីកុំឲមានលើកក្រោយទៀតផងដែរ។ ម្យ៉ាងទៀតវិញទៀតរូបភាពស្វែលស្រឡូន ស្រកទម្ងន់របស់នាងទាំងនេះគឺបានមកពីនាងខិតខំថែទាំនិងការហាត់ប្រាណជាប្រចាំនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ