តើអាចទេ? បងប្រុស Tangmo ស្រាប់តែប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយ ខណៈជិតដល់ថ្ងៃបូជាសពប្អូនស្រី!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ពេលនេះក្រុមគ្រួសារអតីតតារាសម្ដែងថៃ Tangmo បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការជូនដំណើរនាងជាលើកចុងក្រោយ មិនថាទីកន្លែងបូជា ឬ មឈូសដាក់សពនោះទេ រៀបចំមានល្អឥខ្ចោះខ្លាំងណាស់។

ទន្ទឹមនឹងថ្ងៃបូជាសពកាន់តែខិតជិតមកដល់ ស្រាប់តែនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២នេះ បងប្រុសបង្កើតរបស់អតីតតារាស្រីរូបនេះ បានបង្ហើបរឿងដ៏ភ្ញាក់ផ្អើលមួយគឺ ពេលនេះភរិយារបស់ខ្លួនកំពុងតែពពោះកូនទី ២ ហើយលោកសង្ឃឹមថាដំណឹងល្អនៃការចាប់កំណើតកូនទី ២ នេះ វាជារឿងដែលលោកធ្លាប់ប្រាថ្នា និង សុំថែមទៀតផង។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនជាច្រើនពិតភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងលើពាក្យសម្ដីបងប្រុស Tangmo ហាក់បីដូចជាប្រាថ្នាចង់ឲ្យ Tangmo មកចាប់កំណើតជាកូនទី២របស់លោកអញ្ចឹង៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី